Script 1
[សំឡេងថតនេះនឹងប្រើនៅក្នុងវីដេអូផលិតផលរបស់យើង។ យើងត្រូវការឱ្យវាស្ដាប់ទៅមានភាពស្វាហាប់ គួរឱ្យចាប់អារម្មណ៍ និងមិនរដាក់រដុប]
ហេតុអ្វីបានជាយើងគឺជាជម្រើសដ៏ល្អបំផុតក្នុងការទទួលបានការបញ្ចូល សំឡេងដែលមានវិជ្ជាជីវៈ?
ដើម្បីចាប់ផ្តើម យើងផ្តល់ជូនតែការបញ្ចូលសំឡេងដែលល្អបំផុតដែលត្រូវបានពិនិត្យដោយក្រុមត្រួតពិនិត្យគុណភាពរបស់យើង។ ក្រៅពីនេះ បណ្ដុំសិល្បករបញ្ចូលសំឡេងដែលមានរាប់ពាន់ជម្រើសសម្រាប់អ្នក ដោយមានច្រើនភាសា ច្រើនរចនាប័ទ្ម និងច្រើនតម្លៃឱ្យជ្រើសរើស! លើសពីនេះ គម្រោងរបស់យើងគ្របដណ្ដប់ដោយប្រព័ន្ធធានាគុណភាព Satisfaction Guarantee ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងលទ្ធផល ក្រុមគ្រប់គ្រងផលិតកម្មរបស់យើងនឹងលូកដៃចូល និងផ្តល់ប្រាក់ជូនអ្នកវិញ។ [ដកឃ្លាបន្តិចក្រោយពាក្យនីមួយៗ] គ្មានសំណួរ
យើងមិនមានភាពលម្អៀងចំពោះអតិថិជនរបស់យើងទេ ក្រុមការងាររបស់យើងរីករាយនឹងជួយ។ យើងធានាថាអ្នកនឹងមានបទពិសោធន៍ប្រកបដោយភាពរលូន មានលក្ខណៈវិជ្ជាជីវៈជាមួយយើង [ដកឃ្លាបន្តិចនៅត្រង់នេះ] ព្រមទាំងមានភាពរីករាយ!
Script 2
[សំឡេងថតនេះនឹងប្រើនៅក្នុងវីដេអូយុទ្ធនាការធ្វើទីផ្សាររបស់យើង។ យើងចង់ឱ្យវាស្ដាប់ទៅមានលក្ខណៈវីរកថា គួរឱ្យចាប់អារម្មណ៍ និងមានអាថ៌កំបាំងបន្តិច។]
នៅក្នុងពិភពមួយដែលពិបាករកការបញ្ចូលសំឡេង។ នៅក្នុងពិភពមួយដែលវាពិបាក និងមានតម្លៃថ្លៃក្នុងការបន្តអាជីពជាអ្នកបញ្ចូលសំឡេង យើងបានសម្រេចចិត្តចាប់ផ្តើមធ្វើបដិវត្តន៍! ដំណើរនេះគឺមិនងាយស្រួលទេ ប៉ុន្តែយើងខ្លាំងក្លាលើសពេលណាៗទាំងអស់។
មួយជំហានម្ដងៗ យើងបានបង្កើតសេវាកម្មឌីជីថលដើម្បីនាំយកវិស័យបញ្ចូលសំឡេងចូលដល់ក្នុងគេហដ្ឋានរបស់អ្នក។ យើងបានរួមបញ្ចូលអ្នកនៅក្នុងបេសកកម្មនេះ ហើយនិងពឹងផ្អែកលើអ្នកឱ្យចូលរួមក្នុងក្ដីសុបិននេះ។
មិនមានការងាកក្រោយឡើយ។
យើងបានមក យើងបានផ្លាស់ប្ដូរពិភពលោក ហើយយើងបានមកដល់ទីនេះ [ដកឃ្លាបន្ដិចនៅត្រង់នេះ] ដើម្បីនៅទីនេះ។
យើងកំពុងនាំយកវិស័យបញ្ចូលសំឡេងមកដល់ដៃរបស់អ្នក។